នេះគឺជាប្អូនស្រីរបស់ខ្ញុំ

រូបភាពនេះថតជាមួយម្ដាយធម៌របស់នាងនៅUSA

នេះជាក្រុមកីឡាបាល់បោះ

ក្រុមកីឡាខេត្តកំពង់ធំជាមួយក្រុមរាជធានីភ្នំពេញប្រកួតនៅខេត្តកំពង់ឆ្នាំង

នេះជាក្រុមរបាំនៅបុរីកុមារខេត្តកំពង់ធំ

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

នេះជារូបភាពរបស់ខ្ញុំកាលពីទៅរាំរបាំ

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Unordered List

Flag Counter

Wednesday, June 11, 2014

អគ្គលេខាធិការអង្គការសហប្រជាជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិ
  1. លោក ទ្រីវលី                               (1946-1952)                    ណរវែស
  2. លោក ដាក់ហាំម៉ាសូល                 ( 1953-1961)                  ស៊ុយអែត
  3. លោក អ៊ូថាន់                                (1961-1971)                   ភូមា
  4. លោក តៀតវាលហែម                 (1972-1981)                   អូទ្រីស
  5. លោកសាវីយេប៉េរេដឺគូអេឡា     (1982-1991)                    ប៉េរូ
  6. លោក ប៊ូត្រូសប៊ូត្រូសកាលី          (1992-1997)                   អេស្ទីប
  7. លោក កូហ្វ៊ីអានណាន់                 (1997-2006)                   កាណា
  8. លោក បានគីមូន                         (2007-បច្ចុប្បន្ន)​              កូរ៉េ

Wednesday, June 4, 2014

តែងសេចក្ដីអត្ថាធិប្បាយបែបពន្យល់

តែងសេចក្ដីអត្ថាធិប្បាយបែបពន្យល់
  • តែងសេចក្ដីអត្ថាធិប្បាយបែបពន្យល់គឺជាតែងសេចក្ដីមួយប្រភេទ ដែលតម្រូវឲ្យអ្នកតែងធ្វើការពន្យល់បកស្រាយ ព្រមទាំងរកអំណះអំណាងមកគាំទ្រឲ្យបានក្បោះក្បាយ។
 គម្រោង
I. ផ្ដើមសេចក្ដី
  • លំនាំបញ្ហា
  • ចំណូលបញ្ហា
  • ចំណោទបញ្ហា
II. តួសេចក្ដី
  1. ឃ្លាភ្ជាប់សេចក្ដី
  2. ពន្យល់ពាក្យ
  3. ពន្យល់អត្ថន័យប្រធាន
  4. ការបកស្រាយ
  5. សរុបមតិ
III.បញ្ចប់សេចក្ដី
  • វាយតម្លៃប្រធាន
  • ទស្សន:ផ្ទាល់ខ្លួន
វិភាគបញ្ហាលើគម្រោង
  1. លំនាំបញ្ហា: និយាយគំនិតទូទៅរួមមួយដែលទាក់ទងនឹងប្រធានបទ។
  2. ចំណូលបញ្ហា: លើកបញ្ហារបស់ប្រធានមកដល់បញ្ចូល។ ដើម្បីលើកបញ្ហារបស់ប្រធានមកដាក់បញ្ចូលត្រូវស្គាល់នូវឃ្លានាំមុខមួយចំនួនដូចខាងក្រោម៖
  • ហេតុនេះហើយទើបគេថា"......................"
  • ទន្ទឹមនឹងនេះហើយទើបគេថា"..........................."
  • ទាក់ទងនឹងបញ្ហាខាងលើទើបមានទស្សន:មួយលើកឡើងថា"....................................."
  • និយាយដល់បញ្ហានេះទើបមានសុភាសិតមួយពោលថា"............................................"
     3.  ចំណោទបញ្ហា: បំផុសសំណួរឲ្យទាក់ទងនឹងប្រធាន។ យើងត្រូវបំផុសសំណួរដូចខាងក្រោម៖
  • តើ.......................................ដូចម្ដេចខ្លះ?
  • តើ......................................យ៉ាងណាខ្លះ?
  • តើ....................................បែបណាខ្លះ?
  • តើចំណុចត្រង់ណាខ្លះដែលបញ្ជាក់ថា.........................................?
    4. ឃ្លាភ្ជាប់សេចក្ដី និងពន្យល់ពាក្យ
         -ដើម្បីជាជំនួយដល់ការបំភ្លឺចំពោះមតិប្រធានខាងលើជាបឋមគប្បីស្វែងយល់នូវពាក្យ"......."ជាមុនសិន។
   5. ពន្យល់អត្ថន័យប្រធាន: គឺពន្យល់ឃ្លាប្រធាន។
        យើងត្រូវចងចាំនូវឃ្លាពន្យល់អត្ថន័យប្រធានដូចខាងក្រោម៖
  • គំនិតប្រធានចង់បង្ហាញថា.....................................។
   6.វាយតម្លៃប្រធាន:
  • ដូចដែលបានស្រាយបំភ្លឺខាងលើអាចឲ្យយើងសន្និដ្ឋានបានជាចុងក្រោយថាមតិប្រធាន មានគំនិតសុទិដ្ឋិនិយមក្នុងមាគា៌អប់រំ...................................។